ធូបដេញមូសអ៊ីនហ្សិន

ធូបដេញមូសអ៊ីនហ្សិន

បកប្រែភាសា
ព័ត៌មានលម្អិតផលិតផល

ធូបដេញមូសអ៊ីនហ្សិន                                                 
     អ៊ីនហ្សិនផលិតដោយមាស៊ីនទាន់សម័យនិងសារធាតុផ្សំពីធម្មជាតិ100% ប្រព័ន្ធផ្ទុកមានសុវត្ថិភាពនិងទាន់សម័យ ជៀសផុតពីសាធាតុគីមីគ្រោះថ្នាក់ដែលនិយមប្រើលាយផ្សំក្នុងថ្នាំសំលាប់មូសខ្លាដូចជា សារធាតុបញ្ចេញឥទ្ធិពល D-allethrin , DEET , Metofluthrin ដែលសារធាតុគ្រោះថ្នាក់  ។
     អ៊ីនហ្សិន មានសារធាតុផ្សំចម្បងដូចជា ធាតុផ្សំសំខាន់(ជើងធូប) ផលិតពីឈើឫស្សីជើងមូលមិនជ្រលក់ជើងធូប សារធាតុផ្សំសំខាន់(សាច់ធូប) សាច់ធូបសារធាតុផ្សំចម្បងគឺ ធូលីច័ន្ទស អាចម៍រណា កូពួក សារធាតុជួយនៅក្នុងការស្អិតជាប់និងលាយក្លិនផងដែរ និងប្រេងផ្ការ៉ូសមេរី (ប្រើប្រេងផ្ការ៉ូសមេរី 100% essential Oil) ប្រេងស្លឹកគ្រៃក្រអូបប្រើប្រេងស្លឹកគ្រៃក្រអូបដែលមានគុណភាពនៅក្នុងការដេញមូស តូរប្រេងក្រអូបមិនមានការលាយផ្សំគីមីផ្សេង តូរធូបផលិតដោយមាស៊ីនដែលទាន់សម័យនិងរក្សាទុកនៅកន្លែងដែលមានស្តង់ដារ ធ្វើឲ្យធូបមានសាច់ម៉ត គ្មានធូលី អុជធូបឆេះល្អ និងមានផ្សែងសមល្មម ផេះមិនក្រៅដៃ និងមិនមានផ្កាភ្លើង។​

វិធីសង្កេតធូបកំចាត់មូសមួយណាល្អពិតនិងសុវត្តិភាពឬមិនសុវត្តិភាពមើលងាយៗតាម
     1. ប្រើដេញមូសបានពិតមែន
     2. មិនមានមូសដេកស្លាប់ខ្ចាត់ខ្ចាយ ព្រោះប្រសិនបើមានមូសស្លាប់ខ្ចាត់ខ្ចាយមានន័យថាមានសារធាតុគីមីលាយផ្សំ ទាំងគ្រោះថ្នាក់ដល់មូសនិងគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាដែលនៅក្នុងបរិវេណនោះផងដែរ ធូបក្រអូបដេញមូសអ៊ីនហ្សិន មានអត្ថប្រយោជន៍ដេញមូសឲ្យទៅឆ្ងាយពីយើងព្រោះក្លិនពិសេសដែលមានអត្ថប្រយោជន៍ដេញមូសនិងសុវត្តិភាពដល់គ្រប់គ្នាក្នុងគ្រូសារ។                      

ព័ត៌មានក្រុមហ៊ុន

ក្រុមហ៊ុនធូបស៊ីវឌ្ឍនា

            ផលិតនិងជ្រើសរើសធូបដែលមានគុណភាព ឆ្លងកាត់ដំណាក់កាលដាក់ក្លិនក្រអូប តាមអាថ៌កំបាំងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ពិនិត្យគុណភាពទំនិញ ភាពរៀបរយ ក្លិន ទម្ងន់របស់ផលិតផលមុននឹងធ្វើការវិចខ្ចប់ អតិថិជនទទួលបានទំនិញដែលមានគុណភាពនិងក្លិនក្រអូបដែលខុសពីគេ ក្នុងតម្លៃដែលសមរម្យ។

            ក្នុងឆ្នាំ គ.ស 1949 អ្នកស្រី ភ័កឌី បុនណាកបានចាប់ផ្តើមផ្ទេរដំណើរការផលិតដល់លោកវឌ្ឍនានិងតាំងឈ្មោះផលិតផលថា ស៊ីវឌ្ឍនា​ បន្ទាប់មកលោកវឌ្ឍនាបានធ្វើការផលិតធូបដោយខ្លួនឯងហើយបានយកទៅលក់នៅលើទីផ្សារ និងនៅតាមកម្មវិធីផ្សេងៗ ដោយគុណភាពរបស់ធូបក្រអូបដែលមានក្លិនលេខធ្លោ ខុសពីគេនៅលើទីផ្សារ រហូតដល់មានការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ធ្វើឲ្យល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះក្លាយជាទីពេញនិយមនៅលើទីផ្សារនាពេលនោះ។

           ក្រោយពីនោះទើបចាប់ផ្តើមផលិតទំនិញផ្សេងៗទៀតដូចជា ទឺកអប់ថៃ ម្សៅដីស ក្រដាសរាំ ម្សៅថ្មរាំ ផលិតនៅបន្ទប់នៅម្តុំជើងស្ពានច៉ារើនផាត ទីក្រុងបាងកក រហូតដល់ផលិតផលរបស់ស៊ីវឌ្ឍនា មានតម្រូវការកើនឡើងជាបន្តបន្ទាប់ កន្លែងចាស់តូចចង្អៀត ទើបប្តូរទៅទីតាំង 27/3 ផ្លូវ ឃុនណុន សង្កាត់បាងកកតូច ទីក្រុងបាងកក (ទីស្នាក់ការធំនាបច្ចុប្បន្ន) ហើយបានចាប់ផ្តើមចុះឈ្មោះទំនិញក្រោមឈ្មោះ ស៊ីវឌ្ឍនា នៅឆ្នាំ គ.ស 1980 នៅពេលដែលចូលដល់ជំនាន់ទី២ ទើបបានចុះឈ្មោះជាក្រុមហ៊ុន ស៊ីវឌ្ឍនា នៅឆ្នាំ គ.ស 2012 និងបានបន្ថែមទីតាំងផលិតធូប ទីតាំង141 ឃុំ ក្រាប់យ៉ៃ ស្រុក បានពង់ ខេត្ត រាជបុរី ជាកន្លែងផលិតធូប ដែលជាវត្ថុធាតុដើមជាគោល នាំចេញទៅវិចខ្ចប់នៅទីក្រុងបាងកក។

ធូបកម្ចាត់មូសដើម្បីសុខភាព​ ធូបឱសថបុរាណដេញមូស រោងចក្រផលិតធូបដេញមូស ធូបក្រអូបឱសថបុរាណដេញមូស​ ធូបកម្ចាត់មូស​ ធូបក្រអូប​ ធូបក្រអូបក្លិនម្លិះ រោងចក្រផលិតធូប ទឹកអប់ថៃ ធូបក្រអូបស៊ីវឌ្ឍនា ធូបកុងស៊ីអ៊ីម ធូបថៃនាគ ធូបទៀនឈុត ធូបថៃក្លិនដើម ទឹកអប់​ ទឹកអប់ថៃស៊ីវឌ្ឍនា ទឹកអប់រូបមន្តពិសេស ដុំឈើក្រអូបបំបាត់ក្លិន ទឹកអប់បំបាត់ក្លិន ម្សៅដីស។