ធូបដេញមូសអ៊ីនហ្សិន

ធូបដេញមូសអ៊ីនហ្សិន

បកប្រែភាសា
ព័ត៌មានលម្អិតផលិតផល

ធូបដេញមូសអ៊ីនហ្សិន
     ​ថ្នាំអុជធូបសំលាប់មូសអ៊ីនហ្សិន​មានប្រើសារធាតុគីមីពពួក * Allethrin, d-Allethrin​ (ដែលប្រើក្នុងឈ្មោះផ្សេងដូចជា pynaminforte),  Esbiothrin, Bioallethrin, S-Bioallethrin, Metofluthrin, Prallethrin និង Transfluthrin ឬសារធាតុផ្សំគីមីផ្សេងៗធ្វើឲ្យការសំយោគឡើងមក។
     ធូបដេញមូសអ៊ីនហ្សិន ប្រើប្រេងស្លឹកគ្រៃក្រអូបនិងក្លិនប្រេងក្រអូប (Essential oil) ពីឱសថបុរាណដ៏មានឥទ្ធិពលដេញមូសជាសារធាតុចម្បងក្នុងការដេញមូសនិងសត្វល្អិតដោយសារធាតុដែលមានឥទ្ធិពលខ្លាំងបំផុតគឺ ប្រេងស្លឹកគ្រៃក្រអូប (Citronella oil) មានភាពពិសេសខ្ពស់ ដើមស្លឹកគ្រៃផងដែរ ជាសារធាតុដែលពិភពលោកនិងការិយាល័យរដ្ឋបាលចំណីអាហារនិងឱសថ(GMP)នៃប្រទេសថៃបានទទួលស្គាល់ជាសារធាតុគីមីក្នុងក្រុម សារធាតុដែលមានគុណសម្បត្តិក្នុងការដេញមូសនិងសត្វល្អិត ដែលជាប្រេងស្លឹកគ្រៃក្រអូបពីធម្មជាតិនិងមានគុណសម្បត្តិល្អរបស់ក្លិនស្លិកគ្រៃគឺ ធ្វើឲ្យដកដង្ហើមស្រួល ផ្ទុយពីសារធាតុគីមីក្រុមផ្សេងដែលនិយមផ្សំក្នុងធូបកំចាត់មូស ម៉ាកផ្សេងៗ ដែលមានចំណាយលើទីផ្សារទូទៅដែលច្រើនតែផ្សំសារធាតុគីមីក្នុងក្រុមដេញមូសនិងជាគ្រោះថ្នាក់ដល់អ្នកដែលប្រតិកម្មសារធាតុទាំងនោះធ្វើឲ្យកើតអារៈពិបាកដកដង្ហើម វិលមុខ ថប់ដង្ហើម ឡើងកន្ទួលលើរាងកាយឬករណីខ្លះមានដល់សន្លប់ ងងឹតមុខបាន
     ប្រសិនបើអុជធូបក្បែរអាហារអាចកើតមានសារធាតុនៅសល់បង្កឲ្យជាប់ជាមួយអាហារផងដែរ មិនល្អចំពោះសុខភាពមនុស្សនិងសត្វចិញ្ចឹមប្រសិនបើទទួលយកសារធាតុគីមីប្រភេទនេះរយៈពេលយូរ
     ប្រេងស្លឹកគ្រៃក្រអូប (Citronella oil) ឋិតក្នុងក្រុមសារធាតុគ្រោះថ្នាក់កំរិតទី ១នៅក្នុងការផលិតឬចែកចាយត្រូវមានការចុះឈ្មោះជាមួយការរិយាល័យ(GMP)ជាមុនដែលខាងអ៊ីនហ្សិនទទួលបានការអនុញ្ញាតនិងទទួលបានការលេខកូត 239/2561 ឈ្មោះផលិតផលធូបដេញមូសអ៊ីនហ្សិន INZEN Mosquito Repellent oil

ព័ត៌មានក្រុមហ៊ុន

ក្រុមហ៊ុនធូបស៊ីវឌ្ឍនា

            ផលិតនិងជ្រើសរើសធូបដែលមានគុណភាព ឆ្លងកាត់ដំណាក់កាលដាក់ក្លិនក្រអូប តាមអាថ៌កំបាំងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ពិនិត្យគុណភាពទំនិញ ភាពរៀបរយ ក្លិន ទម្ងន់របស់ផលិតផលមុននឹងធ្វើការវិចខ្ចប់ អតិថិជនទទួលបានទំនិញដែលមានគុណភាពនិងក្លិនក្រអូបដែលខុសពីគេ ក្នុងតម្លៃដែលសមរម្យ។

            ក្នុងឆ្នាំ គ.ស 1949 អ្នកស្រី ភ័កឌី បុនណាកបានចាប់ផ្តើមផ្ទេរដំណើរការផលិតដល់លោកវឌ្ឍនានិងតាំងឈ្មោះផលិតផលថា ស៊ីវឌ្ឍនា​ បន្ទាប់មកលោកវឌ្ឍនាបានធ្វើការផលិតធូបដោយខ្លួនឯងហើយបានយកទៅលក់នៅលើទីផ្សារ និងនៅតាមកម្មវិធីផ្សេងៗ ដោយគុណភាពរបស់ធូបក្រអូបដែលមានក្លិនលេខធ្លោ ខុសពីគេនៅលើទីផ្សារ រហូតដល់មានការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ធ្វើឲ្យល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះក្លាយជាទីពេញនិយមនៅលើទីផ្សារនាពេលនោះ។

           ក្រោយពីនោះទើបចាប់ផ្តើមផលិតទំនិញផ្សេងៗទៀតដូចជា ទឺកអប់ថៃ ម្សៅដីស ក្រដាសរាំ ម្សៅថ្មរាំ ផលិតនៅបន្ទប់នៅម្តុំជើងស្ពានច៉ារើនផាត ទីក្រុងបាងកក រហូតដល់ផលិតផលរបស់ស៊ីវឌ្ឍនា មានតម្រូវការកើនឡើងជាបន្តបន្ទាប់ កន្លែងចាស់តូចចង្អៀត ទើបប្តូរទៅទីតាំង 27/3 ផ្លូវ ឃុនណុន សង្កាត់បាងកកតូច ទីក្រុងបាងកក (ទីស្នាក់ការធំនាបច្ចុប្បន្ន) ហើយបានចាប់ផ្តើមចុះឈ្មោះទំនិញក្រោមឈ្មោះ ស៊ីវឌ្ឍនា នៅឆ្នាំ គ.ស 1980 នៅពេលដែលចូលដល់ជំនាន់ទី២ ទើបបានចុះឈ្មោះជាក្រុមហ៊ុន ស៊ីវឌ្ឍនា នៅឆ្នាំ គ.ស 2012 និងបានបន្ថែមទីតាំងផលិតធូប ទីតាំង141 ឃុំ ក្រាប់យ៉ៃ ស្រុក បានពង់ ខេត្ត រាជបុរី ជាកន្លែងផលិតធូប ដែលជាវត្ថុធាតុដើមជាគោល នាំចេញទៅវិចខ្ចប់នៅទីក្រុងបាងកក។

ធូបកម្ចាត់មូសដើម្បីសុខភាព​ ធូបឱសថបុរាណដេញមូស រោងចក្រផលិតធូបដេញមូស ធូបក្រអូបឱសថបុរាណដេញមូស​ ធូបកម្ចាត់មូស​ ធូបក្រអូប​ ធូបក្រអូបក្លិនម្លិះ រោងចក្រផលិតធូប ទឹកអប់ថៃ ធូបក្រអូបស៊ីវឌ្ឍនា ធូបកុងស៊ីអ៊ីម ធូបថៃនាគ ធូបទៀនឈុត ធូបថៃក្លិនដើម ទឹកអប់​ ទឹកអប់ថៃស៊ីវឌ្ឍនា ទឹកអប់រូបមន្តពិសេស ដុំឈើក្រអូបបំបាត់ក្លិន ទឹកអប់បំបាត់ក្លិន ម្សៅដីស។